Pteah Baitong

  • ទំព័រដើម
  • ផលិតផល
    • FuturePump SF2
    • បទពិសោធន៍
    • ការចែកចាយ
    • វិញ្ញាប័ណ្ណប័ត្រសូឡាល្អ
  • អំពីយើង
    • ប្រវត្តិផ្ទះបៃតង
    • សសរស្តម្ភទាំង 4 នៃគំរូអាជីវកម្មរបស់យើង
    • ផលប៉ះពាល់
    • ចូលរួមជាមួយយើង
    • ដៃគូសហប្រតិបត្តិការ
  • ទំនាក់ទំនង
  • ENGLISH - អង់គ្លេស
                     
  • ទំព័រដើម
  • ផលិតផល
    • FuturePump SF2
    • បទពិសោធន៍
    • ការចែកចាយ
    • វិញ្ញាប័ណ្ណប័ត្រសូឡាល្អ
  • អំពីយើង
    • ប្រវត្តិផ្ទះបៃតង
    • សសរស្តម្ភទាំង 4 នៃគំរូអាជីវកម្មរបស់យើង
    • ផលប៉ះពាល់
    • ចូលរួមជាមួយយើង
    • ដៃគូសហប្រតិបត្តិការ
  • ទំនាក់ទំនង
  • ENGLISH - អង់គ្លេស

ផ្ទះបៃតង និងសូឡាល្អកំពុងធ្វើការផ្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រជាជនកម្ពុជា

ការអភិវឌ្ឍក្រោមក្របខ័ណ្ឌកម្មវិធី "មីក្រូហិរញ្ញវត្ថុបៃតង" ដែលបានឧបត្ថម្ភដោយសហភាពអឺរុប (EU) និងទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) គឺកម្មវិធីគំនិតផ្តួចផ្តើម "សូឡាល្អ" ជាគម្រោងទី១ ដែលមានការទទួលស្គាល់ និងគ្រប់គ្រងគុណភាពទៅលើក្រុមហ៊ុនតម្លើង និងចែកចាយផលិតផលសូឡានៅក្នុងប្រទេសកម្ពុជា។ 
ក្នុងនាមជាក្រុមហ៊ុនសូឡា ដែលទទួលស្គាល់ដោយសូឡាល្អ យើងប្តេជ្ញាលក់ និងផ្សព្ធផ្សាយតែផលិតផលសូឡាដែលមានគុណភាពល្អ និងផ្តល់សេវាថែទាំល្អបំផុតជូនអតិថិជនប៉ុណ្នោះ។ យើងតែងតែត្រួតពិនិត្យគុណភាពផលិតផលជានិច្ច ដើម្បីបញ្ជាក់ថា ផលិតផលរបស់យើងពិតជាមានគុណភាពស្របតាមអនុលោមរបស់ផលិតផលសូឡាល្អឬទេ។ ​
សកម្មភាពទាំងអស់នេះបានកសាងទំនុកចិត្តដល់អ្នកប្រើប្រាស់ ហើយ ផ្លាក “សូឡាល្អ” គឺជានិមិត្តសញ្ញាទទួលស្គាល់គុណភាពសូឡារបស់យើង។
Picture
ក្រុមហ៊ុនដែលមានការទទួលស្គាល់គុណភាពពីសូឡាល្អ តែងតែប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍ និងបើកបណ្តាញចែកចាយ ដើម្បី អតិថិជនមានភាពងាយស្រួលក្នុងការរកទិញផលិតផលសូឡា ដែលមានគុណភាព និងមានសេវាកម្មថែរក្សាល្អជានិច្ច។
សូមថ្លែងអំណរគុណដល់សេវាកម្មរបស់ផ្ទះបៃតង ដែលតែងតែផ្តល់ចំណេះដឹងល្អៗ ដល់អតិថិជន តាមរយៈកម្មវិធីសូឡាល្អផងដែរ។
ចុចលើនេះ ដើម្បីសិក្សាបន្ថែមទាក់ទងនឹងសូឡាល្អ
ប្រជាជនកម្ពុជា ដែលកំពុងរស់នៅតំបន់ដាច់ស្រយ៉ាលភាគច្រើនមិនទាន់មានចរន្តអគ្គីសនីរដ្ឋាភិបាលប្រើប្រាស់នៅឡើយទេ ដូច្នេះពួកគេបានប្រថុយប្រើប្រាស់អាគុយ ឬផលិតផលផ្សេងៗ ដើម្បីទាញយកថាមពលមកបំភ្លឺកេហដ្ឋានរបស់ខ្លួន។  មូលហេតុទាំងនេះហើយ ទើបផ្ទះបៃតងធ្វើការចែកចាយផលិតផលសូឡា ដែលលោកអ្នកអាចប្រើប្រាស់បានយ៉ាងមានប្រសិទ្ធិភាព មានអនាម័យទំនើប និងមានតម្លៃសមរម្យជូនដល់ប្រជាពលរដ្ឋយើង។ 
សូមទស្សនាវីដេអូខាងក្រោម  ដែលធ្វើការបង្ហាញពីសកម្មភាពរបស់ផ្ទះបៃតង និងផលិតឡើងដោយសូឡាល្អៈ

© ផ្ទះបៃតងឆ្នាំ ២០២២
អត្តបទ និងរូបភាពទាំងអស់នៅក្នុងកេហទំព័រនេះ គឺជាកម្មសិទ្ធិស្របច្បាប់របស់ផ្ទះបៃតង ដូច្នេះលោកអ្នកមិនអាចប្រើប្រាស់អត្តបទ និងរូបភាពទាំងនេះ ដោយគ្មានការអនុញ្ញាតិពីយើងខ្ញុំឡើយ។ 

Powered by Create your own unique website with customizable templates.