Pteah Baitong

  • ទំព័រដើម
  • ផលិតផល
    • FuturePump SF2
    • បទពិសោធន៍
    • ការចែកចាយ
    • វិញ្ញាប័ណ្ណប័ត្រសូឡាល្អ
  • អំពីយើង
    • ប្រវត្តិផ្ទះបៃតង
    • សសរស្តម្ភទាំង 4 នៃគំរូអាជីវកម្មរបស់យើង
    • ផលប៉ះពាល់
    • ចូលរួមជាមួយយើង
    • ដៃគូសហប្រតិបត្តិការ
  • ទំនាក់ទំនង
  • ENGLISH - អង់គ្លេស
                     
  • ទំព័រដើម
  • ផលិតផល
    • FuturePump SF2
    • បទពិសោធន៍
    • ការចែកចាយ
    • វិញ្ញាប័ណ្ណប័ត្រសូឡាល្អ
  • អំពីយើង
    • ប្រវត្តិផ្ទះបៃតង
    • សសរស្តម្ភទាំង 4 នៃគំរូអាជីវកម្មរបស់យើង
    • ផលប៉ះពាល់
    • ចូលរួមជាមួយយើង
    • ដៃគូសហប្រតិបត្តិការ
  • ទំនាក់ទំនង
  • ENGLISH - អង់គ្លេស

ប្រវត្តិផ្ទះបៃតង

បរិបទ


ប្រទេសកម្ពុជា គឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រជាជនប្រហែល ១៥លាននាក់ រស់នៅលើផ្ទៃដី ១៨១០៣៥គីឡូម៉ែត្រការ៉េ។ ប្រទេសនេះត្រូវបានលិចលុងក្នុងភាពហិនហោចយ៉ាងខ្លាំង នៃរបបប្រល័យពូជសាសន៍ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និងមានប្រជាជនប្រហែលជា ១.៧លានត្រូវបានសម្លាប់នៅក្នុងរបបនេះ។ ដូច្នេះ សេដ្ឋកិច្ចប្រទេសជាតិទាំងមូល ត្រូវបានបំផ្លាញក្នុងកំឡុងពេលមានសង្គ្រាម ហើយបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសក្រីក្រមួយ និងមានប្រជាជពលរដ្ឋ ២/១០ ស្ថិនៅក្នុងបន្ទាត់នៃភាពក្រីក្រ។
ទោះបីជាយ៉ាងណាក្តី អត្រានៃភាពក្រីក្របានថយចុះពាក់កណ្តាល (៥៣%) គិតមកដល់ឆ្នាំ ២០០៤ និង២០%ទៀត បើគិតមកដល់បច្ចុប្បន្ននេះ។ នេះជាលទ្ធផលវិជ្ជមានមួយ និងបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ភាពក្រីក្ររបស់រដ្ឋាភិបាលកម្ពុជា។ ​
Picture
Picture

បញ្ហា


ប្រជាជនកម្ពុជា ៨០%រស់នៅក្នុងតំបន់ដាច់ស្រយ៉ាល ដែលមិនទាន់មានអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់នៅឡើយ។ មិនតែប៉ុណ្នោះ ចរន្តអគ្គីសនីខ្លះ ត្រូវបានតភ្ជាប់ដោយក្រុមហ៊ុនឯកជន ដូច្នេះ តម្លៃចរន្តអគ្គីសនី ថ្លៃលើសសមត្ថភាពប្រជាជន ដោយតម្លៃនោះ ស្ថិតនៅលើការកំណត់របស់ពួកគេ។ ដើម្បីដោះស្រាយបញ្ហាកង្វះខាតថាមពលអគ្គីសនី ប្រជាជនភាគច្រើនទិញអាគុយ ដែលមានតម្លៃថ្លៃ ប្រើមិនបានយូរ មានផលលំបាកជាច្រើន មកប្រើជាមួយអំពូល ទូរស័ព្ទ និងទូរទស្សន៍ជាដើម។  
​

ដំណោះស្រាយរបស់ផ្ទះបៃតង


ដើម្បីកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះរបស់ប្រជាជនកម្ពុជា យើងគិតពីបញ្ហាប្រឈមដែលធំជាងគេ គឺការផ្គត់ផ្គង់ចរន្តអគ្គីសនីឲ្យមានភាពល្អប្រសើរជាងមុន។ 
ដើម្បីដោះស្រាយបញ្ហាកង្វះចរន្តអគ្គីសនីនេះ អង្គការបារាំង អង់ទ្រើព្រើនើសន៍ឌុយម៉ុង បានបើកសម្ភោធសហគ្រាសសង្គមផ្ទះបៃតងនៅដើមឆ្នាំ២០១៥ ដោយមានដៃគូសហប្រតិបត្តិការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំរើន ដើម្បីសម្រួលដល់អ្នកដែលមានតម្រូវការផ្នែកហិរញ្ញវត្ថុ ក្នុងការទិញផលិតផលសូឡានៅក្នុងប្រទេសកម្ពុជា។ 
ក្នុងនាមជាសហគ្រាសង្គម យើងមានគោលបំណងជួយផ្គត់ផ្គង់ផលិតផលថាមពលសូឡាដែលមានអនាម័យ និងរឹងមាំ អាចប្រើបានយូរឆ្នាំ ជូនដល់ប្រជាជនក្រីក្រ ដើម្បីអភិវឌ្ឍន៍ជីវភាពប្រជាជន និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន ក៏ដូចជាជួយពង្រឹងសេដ្ឋកិច្ចសហគ្រាសខ្នាតតូចតាមរយៈសេវាកម្ចីរបស់កម្មវិធីមីក្រូហិរញ្ញវត្ថុផងដែរ។ 

យើងធ្វើអាជីវកម្មផលិតផលសូឡា ដែលទទួលស្គាល់គុណភាពដោយសូឡាល្អ និងចង្ក្រានជីវម៉ាសក្នុងតំបន់គោលដៅចំនួន ៣គឺ ខេត្តកំពង់ធំ កំពង់ស្ពឺ និងខេត្តកោះកុង។ ​
Picture
ស្វែងយល់បន្ថែមអំពីគំរូអាជីវកម្មរបស់យើង

អំពីយើង

ផ្ទះបៃតងផ្សព្ធផ្សាយ និងផ្គត់ផ្គង់ផលិតផលសូឡា និងគ្រឿងបរិក្ខារអគ្គីសនីល្អ ដល់ប្រជាជននៅក្នុងតំបន់ដាច់ស្រយ៉ាលនៃប្រទេសកម្ពុជា។
យើងមានទីស្នាក់ការកណ្តាកនៅរាជធានីភ្នំពេញ និងសាខាបីកន្លែង រួមទាំងមានបណ្តាញអ្នកលក់បន្តជាច្រើនទៀតផងដែរ។ ក្នុងនោះយើងចែកចាយតែផលិតផលមានអនាម័យ រឹងមាំ ប្រើបានយូរឆ្នាំ ហើយមានតម្លៃសមរម្យប៉ុណ្នោះ។
Created by
Picture
Sponsored by
Picture

© ផ្ទះបៃតងឆ្នាំ ២០២២
អត្តបទ និងរូបភាពទាំងអស់នៅក្នុងកេហទំព័រនេះ គឺជាកម្មសិទ្ធិស្របច្បាប់របស់ផ្ទះបៃតង ដូច្នេះលោកអ្នកមិនអាចប្រើប្រាស់អត្តបទ និងរូបភាពទាំងនេះ ដោយគ្មានការអនុញ្ញាតិពីយើងខ្ញុំឡើយ។ 

Powered by Create your own unique website with customizable templates.